ស្មារតី និង សម្ភារៈ ៖ ការរីកចម្រើនសព្វបែបបយ៉ាងត្រូវតែធ្វើយ៉ាងណាឲ្យផ្នែកស្មារតី និងសម្ភារៈដើរទន្ទឹមគ្នា។ បើរីកចម្រើនតែផ្នែកណាមួយ គឺគេចមិនរួចពីវិបត្តិ ព្រោះផ្នែកមួយទៀតនឹងទាញត្រឡប់ថយក្រោយវិញមិនខាន ឩទាហរណ៍ បុគ្គលដែលមានលុយច្រើនដោយចៃដន្យ(ដូចជាត្រូវឆ្នោត ទទួលមរតក) ហើយពុំមានបញ្ញាគ្រប់គ្រាន់ដើម្បីរក្សា វានឹងរលាយអស់ទៅវិញ ឬបុគ្គលមានបញ្ញា តែមិនបានយកទៅប្រើឲ្យកើតប្រយោជន៍ បញ្ញាដែលមានក៏គ្មានតម្លៃ។ការដឹកនាំដែលតម្រង់ទៅលើផ្នែកសម្ភារៈ តែមិនបានអភិវឌ្ឍផ្នែកស្មារតី នោះនឹងមិនអាចគង់វង្សយូរអង្វែងឡើយ។ ផ្ទុយទៅវិញ បើគេអាចយកឈ្នះផ្នែកស្មារតីបាន គេនឹងអាចយកឈ្នះផ្នែកសម្ភារៈបាន។ ខ្ញុំសូមសរសើរវីរជនបីនាក់ដែលអាចធ្វើបែបនេះបាន គឺ មហាត្មៈ គន្ធី នេលសាន់ ម៉ាន់ដេឡា និង ហូជីមិញ។ ពួកគាត់គ្មានទ្រព្យសម្បត្តិអ្វីច្រើនទេ ទ្រព្យសម្បត្តិរបស់គាត់ គឺស្មារតីប្រជាជន ហើយទ្រព្យសម្បត្តិទាំងនោះចាយមិនចេះអស់ទេ រាប់ពាន់ឆ្នាំទៀត ក៏មិនបាត់ទៅណា កាន់តែយូរកាន់តែកើន។ តើពេលណាទៅទើបខ្មែរយើងអាចរកឃើញ មហាវីរជនដូចពួកគាត់ទាំងនោះ?

Your Comment Comment Head Icon

Login